សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ម្នាក់ និងជាសះស្បើយ២នាក់។ នេះបើតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

អ្នកដែលបានជាសះស្បើយខាងលើ គឺមានឈ្មោះឯកឧត្តមតំណាងរាស្រ្ដ​ សួស​ យ៉ា​រ៉ា​ អាយុ ៤៧ ឆ្នាំ​ និងជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា​កន្លងមក។ ចំណែកម្នាក់ទៀត គឺស្ត្រី​ជនជាតិ​ខ្មែរ​អាយុ ៣១ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ចិត្ត​បុរី​ ខេត្តក្រចេះ​ ដែលបាន​ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន​។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា  ពួកគាត់​ទាំងពីរ​នាក់​ខាងលើ​ បាន​ព្យាបាល​ជាសះស្បើយ​ ​ដោយ​ទទួល​បាន​លទ្ធផល​តេ​ស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ-១៩ ចំនួន ០២ លើក និង​ត្រូវ​បាន​អនុញ្ញាត ឲ្យចេញពី​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​។

សូមជម្រាបជូនថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣០៣ករណី ក្នុងនោះមានអ្នកជំងឺ២៩១ បានជាសះស្បើយ៕