រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាមានភ្ញៀវទេសចរផ្ទៃក្នុង បានចេញដើរកម្សាន្តនៅចុងសប្ដាហ៍ទី២នៃខែធ្នូ ឆ្នាំ២០២១នេះ សរុបចំនួន ២២២,៥២៧ នាក់ ដែលបានកើនឡើងលើសសប្ដាហ៍មុនៗ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

យោងតាមរបាយការណ៍ដដែល ក្នុងចំណោមភ្ញៀវទេសចរសរុប ក្នុងនោះមានភ្ញៀវជាតិ ២១៦,៧០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៨១៨ នាក់។ តួលេខនេះមានការកើនឡើងប្រមាណ ២២.៩៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។

ខេត្តព្រះសីហនុបានក្លាយជាគោលដៅទេសចរណ៍លំដាប់កំពូល ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេប្រចាំសប្តាហ៍ ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣៧,៤៦៧ នាក់, រាជធានីភ្នំពេញ ២៨,៨៤៤ នាក់, ខេត្តកំពត ២៧,០៤១ នាក់, ខេត្តកំពង់ស្ពឺ ២៦,៥២៥ នាក់, ខេត្តពោធិ៍សាត់ ២០,៨២៦ នាក់, ខេត្តសៀមរាប ១៩,១៦៣ នាក់, ខេត្តបាត់ដំបង ១៣,៨៥០ នាក់, ខេត្តកែប ៧,២៣៦ នាក់ និងខេត្តមណ្ឌលគិរី ៦,៩១៤ នាក់៕