រាជធានីភ្នំពេញ៖ ថ្ងៃ១៨ឧសភានេះ ក្រសួងសុខាភិបាលបានប្រកាសពីករណីឆ្លងថ្មី ៣៤៥នាក់ ខណៈអ្នកជាសះស្បើយ ១៣៣៧នាក់ និងស្លាប់ថ្មី ០២នាក់ទៀត។
នេះត្រូវបានគេមើលឃើញពីសញ្ញាកាន់តែល្អ សម្រាប់ការព្យាបាលអ្នកជំងឺ និងវិធានការគ្រប់គ្រងដែលបានដាក់ចេញជាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងកូវី១៩នេះ ខណៈដែលរាជធានីភ្នំពេញតំបន់ក្រហម មានការរួមតូច។ ចំនួនអ្នកកំពុងសម្រាកព្យាបាលសរុបទូទាំងប្រទេសត្រឹមថ្ងៃនេះ បានថយចុះជាបន្តបន្ទាប់ មកនៅខ្ទង់ ៨ពាន់នាក់។
ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ ចំនួនអ្នកជាសះស្បើយត្រូវបានកត់ត្រា៖
- ការផ្សាយនៅថ្ងៃទី ១៥ ចំនួនអ្នកជាះស្បើយមាន ៨៧៣នាក់ ខណៈអ្នកឆ្លងថ្មី ៣៣៥នាក់
- ការផ្សាយនៅថ្ងៃទី ១៦ ចំនួនអ្នកជាះស្បើយមាន ១៣៨០នាក់ ខណៈអ្នកឆ្លងថ្មី ៣៥០នាក់
- ការផ្សាយនៅថ្ងៃទី ១៧ ចំនួនអ្នកជាះស្បើយមាន ៨៨៦នាក់ ខណៈអ្នកឆ្លងថ្មី ៣៦០នាក់៕