រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ រាប់លានដូស​បន្ថែមទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត ។

តាមផែនការសម្រាប់ឆ្នាំនេះ១១លានដូស ក្នុងនោះ៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃ១៧ ខែមេសា,១,៥លានដូស មកដល់នៅខែឧសភា, ៣លានដូស មកដល់នៅខែមិថុនា, ២លានដូស មកដល់នៅខែកក្កដា និង១លានដូស នឹងមកដល់នៅខែសីហា។

សូមជម្រាបដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន៣ប្រភេទគឺពី Sinopharm(១.៣លានដូស), Astra Zeneca(ជាង៣សែនដូស) និង Sinovac(១.៥លានដូស) ហើយរដ្ឋាភិបានបញ្ជាក់ថានឹងមានមកជាបន្តបន្ទាប់ទៀត៕