វៀតណាម៖ ប្រទេសវៀតណាមបាននាំចេញអង្ករមានតម្លៃរហូតដល់ ១,០១ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២១ កើនឡើង ១,២ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដោយសារតម្លៃស្រូវឡើងថ្លៃ។

យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម វៀតណាម បានឱ្យដឹងថាបរិមាណនៃការនាំចេញអង្ករក្នុងរយៈពេល ១១ ខែនេះ បានធ្លាក់ចុះ ១១ភាគរយស្មើនឹង ១,៩ លានតោន។ តែតម្លៃនាំចេញជាមធ្យមបានកើនឡើង ១៣,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៥៣៤ ដុល្លារក្នុងមួយតោន។

សមាគមស្បៀងអាហារវៀតណាម បានព្យាករណ៍ថាតម្លៃនាំចេញអង្កររបស់ប្រទេសនឹងបន្តកើនឡើងដោយសារតែតម្លៃលក់ខ្ពស់។ តាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ប្រទេសវៀតណាមគ្រោងនឹងផលិតស្រូវចំនួន ៤៣ លានតោន និងគោលដៅនាំចេញអង្ករចំនួន ៦,៥ លានតោននៅឆ្នាំនេះ។

វៀតណាម ជាប្រទេសនាំចេញអង្ករធំជាងគេទី ២ នៅលើពិភពលោក ដែលកាលពីឆ្នាំមុនដែលមានចំនួន ៦,២៥ លានតោន៕VNExpress