វៀតណាម៖ លោកនាយករដ្ឋមន្រ្តីវៀតណាម បានយល់ព្រមលើគម្រោងសាងសង់កំពង់ផែ លៀនឆាយ នៅដាណាងដោយគ្រោងចំណាយថវិកាអស់ជាង ១៤៧ លានដុល្លារ ។ ប្រភពថវិកាប្រហែល ៨៧ ភាគរយនៃការសាងសង់នេះ គឺទទួលបានពីរដ្ឋ។

ដោយមានលក្ខណៈពិសេសជាច្រើន កំពង់ផែនេះ នឹងអាចផ្ទុកនាវាដឹងកុងតឺន័រ ដែលមានទំងន់ ៦,០០០-៨,០០០ TEU ។ ការងារកំពង់ផែនេះ ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៥ ។

គេរំពឹងថា ការសាងសង់នេះនឹងបន្ធូរបន្ថយសម្ពាធនៅកំពង់ផែតំបន់ទៀនសា ដែលផ្ទុកលើសកំណត់ ហើយបង្កើនការតភ្ជាប់ក្នុងតំបន់ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ទីក្រុងជាពិសេសនិងតំបន់កណ្តាលជាទូទៅ។

រដ្ឋាភិបាលបានស្នើសុំឱ្យគណៈកម្មាធិការប្រជាជនដាណាង វាយតម្លៃពីផលប៉ះពាល់បរិស្ថាននៃគម្រោងក៏ដូចជាសហការជាមួយក្រសួងដឹកជញ្ជូន ដើម្បីធ្វើឱ្យប្រសើរឡើងនូវបណ្តាញដឹកជញ្ជូនដែលតភ្ជាប់ជាមួយកំពង់ផែលៀនឆាយ។

តំបន់ ទៀនសា នៅដាណាងសព្វថ្ងៃគឺជាកំពងង់ផែផ្ទុកទំនិញ  ដែលមានទទួលបាន ៨,៦ លានតោនក្នុងមួយឆ្នាំ។ នេះត្រូវបានគេរំពឹងថា នឹងលើសសមត្ថភាពដែលបានគ្រោងទុក និងឈានដល់ ១២ លានតោននៅឆ្នាំ ២០២៣៕VN Express