ការនាំចេញអង្ករ របស់វៀតណាម នឹងកើនឡើង ៥,៧ ភាគរយ ក្នុងឆ្នាំនេះ។

វៀតណាម៖ ការនាំចេញអង្កររបស់វៀតណាម នឹងកើនឡើង ៥,៧ ភាគរយ នៅឆ្នាំនេះ ដល់ ៦,១៥លានតោន នេះបើតាមការផ្សាយរបស់ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម វៀតណាម កាលពីថ្ងៃព្រហស្បតិ៍។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម វៀតណាម បានផ្សាយ នៅលើគេហទំព័រផ្លូវការ របស់ខ្លួនថា ការនាំចេញអង្ករ របស់ប្រទេសវៀតណាមត្រឹម ១១ ខែដំបូងនៃឆ្នាំនេះ បានកើនឡើង ៥,៦% ដល់ ៥,៧ លានតោន ហើយនឹងអាចកើនឡើងដល់ ៥,៧ភាគរយនៅដំណាច់ឆ្នាំ។

ក្រសួងបានបន្តថា ក្នុងឆ្នាំនេះ ចិននៅតែជាទីផ្សារធំបំផុត សម្រាប់វៀតណាមនាំចេញអង្ករ ដែលមានចំណែក ២៤,១% នៃការនាំចេញអង្ករសរុប គិតពីខែមករាដល់ខែតុលា។

ទោះជាយ៉ាងណាក៏ដោយ ការនាំចេញអង្ករទៅកាន់ប្រទេសចិន ក្នុងរយៈពេលនេះដូចគ្ នាបានធ្លាក់ចុះ 39,1% ធៀបនឹងការនាំចេញកន្លងមក ដោយអ្នកជំនួញនិយាយថា ប្រទេសចិន បានបន្ដឹងលក្ខខណ្ឌខ្ពស់ជាងមុនសម្រាប់ទីផ្សារអង្ករ៕