រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៥ករណី នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ ក្នុងសេចក្ដីជូនព័ត៌មាននេះ ក្នុងរាជធានីភ្នំពេញត្រូវបានរកឃើញ ៦នាក់បន្ថែមទៀត។ 

សូមកត់សម្គាល់ដែរថា វីរុសបំប្លែងថ្មី ប្រភេទដែលតា បានឆ្លងចូលកម្ពុជាចំនួន ២២រាជធានីខេត្ត ហើយនៅសល់តែខេត្តទៀតប៉ុណ្ណោះដែលមិនទាន់មានតួលេខនៃការឆ្លង នោះគឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ។ 

តួលេខនៃការឆ្លងវីរុស​Delta នេះ គិតចាប់ពីថ្ងៃទី ៣១មីនា មកគឺមានចំនួនសរុប ៤៩៤នាក់ (ស្រ្ដី ២៩២នាក់)៕