ប្រទេសទួរគី បានធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុពេញលេញ កាលពីថ្ងៃសុក្រ ដោយអង្រួនទីផ្សារពិភពលោក បន្ទាប់ពីលោកប្រធានាធិបតី អេរ៍ដូហ្គេន Erdogan បានប្រកាសបដិសេធ ឱនក្បាលតាមការទាមទារផ្នែក នយោបាយនិងការដាក់សម្ពាធទីផ្សារ ពីសហរដ្ឋអាមេរិក។

ភាពរឹងទទឹងនៃនយោបាយនេះ បានធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសទួកគីផុយស្រួយ ដោយបន្សល់នូវការជំពាក់បំណុលបរទេសរាប់ពាន់លានដុល្លារ។ ភាគហ៊ុនក្រុមហ៊ុន Liraបានធ្លាក់ចុះ 7 ភាគរយ កាលពីថ្ងៃសុក្រ ហើយបានរីករាលដាលដល់ទីផ្សារអ៊ឺរ៉ុបនិងទីផ្សារប្រទេសកំពុងរីកចំរើន។ ទណ្ឌកម្មនៃពីសហរដ្ឋអាមេរិក លើប្រទេសនេះ កំពុងតែរុញច្រានសេដ្ឋកិច្ចដែលមានទំហំ៩០០ពាន់លានដុល្លារ ឲ្យឈរមាត់ជ្រោះ។

ដោយសារភាពចលាចលនេះ បានបង្កឱ្យមានការភ័យខ្លាច ពីការរីករាលដាលខ្លាំងទៀត ធ្វើឲ្យវិនិយោគិនងាកទៅវិនិយោគលើ សញ្ញាប័ណ្ណ ។ ប្រាក់ប៉េសូអាហ្សង់ទីននិងភាគហ៊ុនសកលលោក បានធ្លាក់ចុះ។ ប្រាក់អឺរ៉ូបានធ្លាក់ចុះ 1.2% ធៀបនឹងប្រាក់ដុល្លារអាមេរិកចំពេលមានការព្រួយបារម្ភអំពីការប៉ះពាល់ដល់ទ្វីបអឺរ៉ុប តាមរយៈ ធនាគារទួរគី។

លោក អេរ៍ដូហ្គេន បាននិយាយនៅឯទីក្រុងកំណើតរបស់លោកថា "ពួកគេចង់ឲ្យយើងលុតជង្គង់ ដោយប្រើវិស័យសេដ្ឋកិច្ច គឺមិនទាន់ស្គាល់ប្រទេសយើងទេ"។ លោកបាននិយាយថា ប្រទេសទួរគី អាចទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងឆ្នាំ 2018បើទោះបីជា មានការវាយប្រហារ តាមរយៈអត្រាប្តូរប្រាក់បរទេសក៏ដោយ។

ភាគហ៊ុនធនាគារក្នុងផ្សារហ៊ុន ទួរគី បានធ្លាក់ចុះ6,5 ភាគរយ កាលពីថ្ងៃសុក្រ។ ឥឡូវនេះ វិនិយោគិននឹងរងផលប៉ះពាល់ដោយសារតែ កំណើនយឺត បង្កើននូវប្រាក់កម្ចីមិនល្អ និងអត្រាការប្រាក់ខ្ពស់បន្ថែមទៀតហើយធនាគារកណ្តាលរបស់ទួរគី នឹងត្រូវប្រកាសពីការកើនឡើងនូវអត្រាការប្រាក់គោល 17,75 ភាគរយ ដើម្បីបញ្ឈប់ការធ្លាក់ចុះនៃរូបិយប័ណ្ណ ដែលខុសពីបំណងរបស់លោក អេរ៍ដូហ្គេន៕