សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ២០២១នេះ មានការចែករំលែកក្នុងបណ្ដាញសង្គម Facebook និង Telegram ករណីបុរសម្នាក់ទៀតត្រូវបានស្លាប់ ពីប្រភពមិនច្បាស់ការ។ ការចែករំលែកនេះ ត្រូវបាន អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ច្រានចោលថា ជាព័ត៌មានក្លែងក្លាយ។

តាមការចុះផ្សាយរបស់ ទទក លោកជំទាវ ឱ វណ្ណឌីន បានច្រានចោលចំពោះព័ត៌មានករណីអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតបានស្លាប់ ដែលព័ត៌មាននេះជា ព័ត៌មានមិនពិតទេ។

លោកជំទាវ បញ្ជាក់ថា គាត់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅឡេីយទេ។ លោកជំទាវ ក៏សុំកុំឲ្យបន្តចែកចាយព័ត៍មានមិនពិតនេះ និងដែលគ្មានប្រភពផ្លូវការ៕