ខេត្តកណ្ដាល៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកហូតមុខតំណែងលោក ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកគៀនស្វាយ ចំណុះស្នងការដ្ឋននគរបាលខេត្តកណ្តាល។ បើតាមប្រកាសនៃ ការអនុវត្តវិន័យ មន្រ្តីនគរបាលជាតិ លេខ ០២៩ ប្រក។

ការដកតំណែងនេះ ត្រូវបានបន្ទាប់ពីរកឃើញថា មានលេចធ្លាយដំណឹងនៃការករណីចាប់យុវជនបីនាក់ ពាក់ព័ន្ធគ្រឿងញៀន ដោយជំរិតទារប្រាក់ពីយុវជនទាំងបីនាក់នោះ ចំនួន 3500$ ជាថ្នូរនឹងការដោះលែង។

ក្រៅពីដកតំណែងពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ លោក ហួត សីហា ក៏ត្រូវបានបន្ថយឋានន្តរស័ក្តិពីវរសេនីយ៍ត្រីអោយមកត្រឹមអនុសេនីយ៍ឯក៕