ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលេខ នស/រកត/១០២២/១២០៦ ចុះថ្ងៃទី ៨ តុលា ឆ្នាំ ២០២២ ដោយសម្រេចដកតំណែងលោក វេង សាខុន ពី រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការដកតំណែងរដ្ឋមន្រ្តីកសិកម្ម ធ្វើឡើងតាមការស្នើសុំរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាការដកតំណែងមុនការបោះឆ្នោតសកលដែលនឹងឈានចូលមកដល់នៅឆ្នាំ២០២៣ ខាងមុខ។
បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានសម្រេចឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើជារដ្ឋមន្រ្តីស្ដីទីនៃក្រសួងកសិកម្ម រហូតដល់មានការតែងតាំងថ្មី៕

