លោក មហា​ធៀ ឡើងកាន់តំណែង ជានាយករដ្ឋមន្រ្ដីម៉ាឡេស៊ីកាលពីខែ ឧសភា ឆ្នាំ ២០១៨ ក្នុងវ័យ៩២ឆ្នាំ។

លោកមហា​ធៀ ប៊ីន មហាម៉ាត់ (Mahathir bin Mohamad)បានក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាថ្មីម្តងទៀត បន្ទាប់ពីបាន​ដឹកនាំ​សម្ព័ន្ធភាព​បក្សប្រឆាំង​ឈ្នះបក្ស​កាន់អំណាច​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨ កន្លងទៅ។

ការឈ្នះឆ្នោតកន្លងទៅនេះធ្វើឲ្យលោក មហា​ធៀ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជា​លើក​ទី​ពីរ​ក្នុង​វ័យ​៩២ឆ្នាំបន្ទាប់ពីគម្លាត ១៥ឆ្នាំនៃការដឹកនាំរបស់លោក​ហើយនេះក៏ជាការបំបែក កំណត់ត្រាពិភពលោកផងដែរ។

លោក មហាធៀ កើតក្នុងថ្ងៃ២០ខែ ធ្នូ ១៩២៥ បានឡើងកាន់តំណែងជាថ្មី នៅថ្ងៃទី ១០ ខែឧសភាឆ្នាំ 2018 ក្នុងវ័យចំណាស់ជាងគេគឺ៩២ឆ្នាំ និង ១៤១ថ្ងៃ។ លោក មហាធៀ ក៏ធ្លាប់បានបម្រើការជា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីពីឆ្នាំ១៩៨១ ដល់ឆ្នាំ ២០០៣ ហើយអាណត្តិថ្មីជានាយករដ្ឋមន្រ្ដីក្នុង ២០១៨នេះ ធ្វើឲ្យគាត់ជាប់ឈ្មោះជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែល​កាន់តំណែង​ចាស់​ជាងគេបំផុត ក្នុង​ពិភពលោក​៕