ខេត្តបាត់ដំបង៖ លោក ភួង សិទ្ធិ ឋានន្ដរស័ក្ដិ ឧត្តមមន្រ្ដី ថ្នាក់លេខ៦ ឡើងកាន់តំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ជំនួសលោក គឹម តេង ដែលទទួលភារកិច្ចថ្មី។ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងនេះ។ 

យោងតាមប្រកាស ស្ដីពីការតែងតាំង និងសម្រួលភារកិច្ចមន្រ្ដីរាជការ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេច៖

  • សម្រួលភារកិច្ចរបស់លោក គឹម តេង ឋានន្តរស័ក្ដិ ឧត្តមមន្រ្ដី ថ្នាក់លេខ៦ ពីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ទៅជាអនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
  • តែងតាំងលោក ភួង សិទ្ធិ ឋានន្ដរស័ក្ដិ ឧត្តមមន្រ្ដី ថ្នាក់លេខ៦ ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ជំនួសលោក គឹម តេង ដែលទទួលភារកិច្ចថ្មី ៕