រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ នស/រកត/០២២២/១៣២ ចុះថ្ងៃទី ១១កុម្ភៈ ឆ្នាំ ២០២២ ដោយបានត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» ដល់លោក «ខែម ប៊ុនថៃ» ដែលឈ្មោះនេះ​ត្រូវបានគេដឹងថា ជាឈ្មោះពិតរបស់លោក ខេមរៈ សិរីមន្ត ។ 

លោក ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដែលមានឈ្មោះបោះសម្លេងយូរឆ្នាំ ក្នុងស្រទាប់យុវវ័យ និងបច្ចុប្បន្នលោកក៏ជាអ្នកជំនួញមួយរូប ដោយបានប្រឡូកចូលក្នុងវិស័យអចលនទ្រព្យផងដែរ៕