ភ្នំពេញ៖ លោក កៅ ថាច ដែលជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មចង់ឃើញបងប្អូនប្រជាកសិករទូទាំងប្រទេសក្លាយខ្លួនឯងពីជីវភាពកសិករទៅជាជីវភាពសហគ្រិនទាំង​អស់។

លោក កៅ ថាច ក៏បានលើកឡើងថា ដើម្បីកាត់បន្ថយ​ការនាំចូលកសិកម្មពីប្រទេសជិតខាងប្រជាកសិករទាំងអស់គួពង្រីកការចិញ្ចឹមត្រី ចិញ្ចឹមសត្វដាំដុះបន្លែដោយត្រូវ​រៀបចំផែនការដាំដុះ ផែនការចិញ្ចឹមឲ្យបានច្បាស់លាស់ដើម្បីធ្វើផ្គត់ផ្គង់នៅក្នុងទៅផ្សារឲ្យបានតម្រូវការ និង​មាន​និរន្តរភាព។

« ជីវភាពជាកសិករ គឺធ្វើដើម្បីតែម៉ាគ្រប់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំឆ្នាំប៉ុន្តែបើជីវភាពជាសហគ្រិន គឺមិនគិតចឹងទេ គឺធ្វើយ៉ាងម៉េចគឺផលិតឲ្យបានច្រើនគុណភាពល្អ មានសុវត្ថិភាពនឹងលក់បានថ្លៃ បានចំណូលច្រើនទ្រទ្រង់ជីវភាពគ្រួសារ ខ្ញុំចង់ឃើញបងប្អូនប្រជាកសិករទូទាំងប្រទេសក្លាយខ្លួនឯងពីជីវភាពកសិករទៅជាជីវភាពសហគ្រិនទាំង​អស់​។លោកបន្តថា « នៅពេលដែលយើងក្លាយទៅជាសហគ្រិនអស់ហើយសេដ្ឋកិច្ចក្នុងស្រុកនិងក្នុងប្រទេសយើង​នឹងក្លាយជាប្រទេសមួយមានកំរិតមធ្យមកំរិតខ្ពស់» ។ នេះជាការលើកឡើងរបស់លោក កៅ ថាច អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។

សូមជម្រាបជូនដែរថាកន្លងមក សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញកញ្ចប់ហិរញ្ញប្បទានពិសេស ចំនួន៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដើម្បីធ្វើការផ្តល់ឥណទានជូន​ដល់ដល់បងប្អូន​​ប្រជាកសិករ ដើម្បីឲ្យមានលទ្ធភាពពង្រីកអាជីវកម្មនិងធ្វើឱ្យប្រសើរឡើង​នូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន៕

ប្រភពពី MoI