ភ្នំពេញ៖ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៦ និង កិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ជាមួយ ឯកឧត្ដម ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។