ប្រទេសវៀតណាម៖ ក្រុង Da Nang បានអនុម័ត គម្រោងវិនិយោគ ដែលមានទឹកប្រាក់ចំនួន 1.37 ពាន់ពាន់លានដុង (ប្រហែល 59 លានដុល្លារ) របស់ក្រុមហ៊ុនអាមេរិក ឈ្មោះ Vector Fabrication ដើម្បីផលិតបន្ទះសៀគ្វី និងប្រព័ន្ធមីក្រូអេឡិចត្រូនិច។

ការសាងសង់រោងចក្រនេះមានទំហំ 40,000 ម៉ែត្រការ៉េនៅតំបន់ឧស្សាហកម្ម ដាណាំង (Da Nang Hi-Tech Park) គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំនេះ ហើយការផលិតនឹងចាប់ផ្តើមនៅឆ្នាំ 2025។

ក្រុមហ៊ុន Vector Fabrication ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1995 គឺជាអ្នកផ្គត់ផ្គង់បន្ទះសៀគ្វី ដល់ក្រុមហ៊ុនធំៗជាច្រើនរួមមាន Apple, Logitech និង Tesla Motor។

ទីក្រុង Da Nang បានទាក់ទាញគម្រោងចំនួន 11 ទៅកាន់សួនឧស្សាហកម្មនៅឆ្នាំនេះ ដែល 3 ក្នុងចំណោមនោះជាវិនិយោគពីបរទេស ជាមួយនឹងការវិនិយោគរួមគ្នាជាង 65 លានដុល្លារ៕ ប្រភពពី VnExpress