
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនឯកជនចំនួន៦ បានបរិច្ចាគថវិកាសរុបចំនួន ១៣លានដុល្លារ ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ ក្នុងពេលលោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ។
ថវិកាសរុប ១៣លានដុល្លារនេះមានការចូលរួមពី រាជរដ្ឋាភិបាលកម្ពុជា ៣លានដុល្លារ, ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ២លានដុល្លារ, ក្រុមហ៊ុន ជីប ម៉ុង គ្រុប ២លានដុល្លារ, ក្រុមហ៊ុន Prince Holding Group ២លានដុល្លារ, ក្រុមហ៊ុនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ២លានដុល្លារ, ក្រុមហ៊ុន ប៉េង ហួត គ្រុប ១លានដុល្លារ, , ក្រុមហ៊ុន ING Holding ១លានដុល្លារ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចប្រកាសផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស និងរថយន្ត ពីរគ្រឿងថែមទៀតជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផងដែរ៕





