រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២២ សម្រាប់ថ្នាក់ជាតិ (នៅរាជធានីភ្នំពេញ) ដោយឡែកនៅតាមខេត្តនីមួយៗ គឺអាចប្រារព្ធបាន តាមលទ្ធភាពជាក់ស្ដែង ជាធម្មតា។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។ ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

តាមប្រតិទិនខ្មែរ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក គឺត្រូវនឹងថ្ងៃទី ៧ -៨- ៩ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយក៏ត្រូវចំថ្ងៃបុណ្យឯករាជ្យជាតិផងដែរ៕