ខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានសម្រេចបង្កើតសង្កាត់ចំនួន០២បន្ថែមទៀត ក្នុងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ គឺ សង្កាត់អូរជ្រៅ និងសង្កាត់អូរឬស្សី។

យោងតាមអនុក្រឹត្យ ដែលបានចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងខែសីហានេះ បានបង្ហាញថា៖

  • សង្កាត់អូរឬស្សី គឺកាត់ភូមិចំនួន៥ពីសង្កាត់ផ្សារកណ្តាល រួមមាន ភូមិអូរឬស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគប់ ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរឬស្សីត្រូវស្ថិតក្នុងភូមិទួលពង្រ។
  • សង្កាត់អូរជ្រៅ គឺកាត់ភូមិចំនួន៧ភូមិ ពីសង្កាត់ប៉ោយប៉ែត រួមមាន ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរជ្រៅត្រូវស្ថិតក្នុងភូមិព្រៃព្រិច។

ចុចទីនេះដើម្បីទាញយកឯកសារពេញ