រាជធានីភ្នំពេញ៖  រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយប្រាប់ដល់អភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ ករណីជំងឺស្រាល នៅតាមផ្ទះក្នុងមូលដ្ឋានរបស់ខ្លួន។

ការណែនាំនេះបានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានចេញសារឱ្យក្រសួងសុខាភិបាល រៀបចំទុកជាមុន ពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល។

នេះគឺដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋនានាក្នុងរាជធានី-ខេត្ត ក្រសួងស្នើឱ្យត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលគ្មានរោគសញ្ញា និងករណីជំងឺស្រាល៕