រាជធានីភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ។
ទស្សនកិច្ចផ្លូវការនេះគឺដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរនិងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ក្រោយជំងឺរាតត្បាតកូវីដ១៩ផងដែរ៕
