អ្នកសង្កេតការណ៍បាននិយាយថា អ្នកដែលត្រូវបានគេតែងតាំងជា ជំនួយការទីមួយអគ្គលេខាធិការ ដែលជាមុខតំណែងមួយកាន់ដោយ ឧបនាយករដ្ឋមន្ត្រី នឹងជាអ្នកបន្តវេនជានាយករដ្ឋមន្រ្ដី។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសសឹង្ហបុរី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណបក្សសកម្មភាពប្រជាជន PAP (People’sAction Party) ទំនងជានឹងតែងតាំង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឈ្មោះលោក ហេង ( Heng Swee Keat) ជាជំនួយការទី១ អគ្គលេខាធិការ ដែលតួនាទីនេះ បង្ហាញឱ្យឃើញថា មន្ត្រីសាធារណៈរូបនេះ ដែលមានអាយុ 57 ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ត។

បន្ទាប់ពីការបោះឆ្នោតគណបក្ស នៅថ្ងៃទី 11 ខែវិច្ឆិកា គណបក្ស PAP នឹងប្រកាសសមាសភាពថ្នាក់ដឹកនាំកំពូលថ្ មីនៅថ្ងៃខាងមុខ ដែលបង្ហាញយ៉ាងច្បាស់ថា តើនរណានឹងទទួលបានជោគជ័យបន្តពីលោក លី ស៊ៀនឡុង (LeeHsien Loong) ដែលមានវ័យ 66 ឆ្នាំ។

បន្ទាប់ពីការបោះឆ្នោតជាតិនៅឆ្នាំ 2015 លោកលី ដែលកាន់តំណែងពីឆ្នាំ២០០៤ ក៏ធ្លាប់បាននិយាយថា លោកគ្រោងនឹងលាឈប់មុនពេលលោកមានអាយុ70 ឆ្នាំ៕