រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ឱ្យដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿង សម្រាប់ដឹកយានយន្ត និងអ្នកដំណើរឆ្លងពីកោះនរា មកកាន់មជ្ឈមណ្ឌលកោះពេជ្រ។
ការដាក់ឱ្យដំណើរការសាឡាងទាំងពីរគ្រឿងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាពិសេសជួយរំដោះការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស ដែលកំពងដំណើរការជួសជុលផងនោះ។
យោងតាមរដ្ឋបាលរាជធានីភ្នំពេញ សាឡាងនេះនឹងដំណើរការចម្លងពីម៉ោង ៥៖៣០នាទីព្រឹក រហូតដល់ម៉ោង ៨យប់៕