ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់កម្លំាងប្រចាំការនៅតាមគោលដៅសំខាន់ៗ ដូចជា ទីវត្តអារាម កន្លែងកម្សាន្តនានា កម្លាំងដើម្បីសម្រួលចរាចរណ៍នៅតាមដងផ្លូវ និងពង្រាយកម្លំាងចុះល្បាត តាមភូមិសង្កាត់ដើម្បីការពារសន្តិសុខ ទប់ស្កាត់បញ្ហាចោរកម្មនៅតាមមូលដ្ឋាន។

ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការត្រៀមកម្លំាងការពារនៅតាមមូលដ្ឋាននេះ ដើម្បីធានាឱ្យប្រជាពលរដ្ឋនិងពុទ្ធបរិស័ទ បានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយ មិនបារម្ភពីបញ្ហាអសន្តិសុខណាមួយកើតឡើង។ នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ។

ឯកឧត្តមបានបញ្ជាក់ថា រៀងរាល់រដូវបិណ្ឌភ្ជុំនេះ ប្រជាពលរដ្ឋភាគច្រើន បានចាក់សោរផ្ទះចោលដើម្បីទៅលេងស្រុកកំណើត  ដូច្នេះបញ្ហានេះកម្លំាងសមត្ថកិច្ចត្រូវ ប្រយ័ត្នប្រយែងមែនទែនដើម្បីទប់ស្កាត់បញ្ហាចោរគាស់ផ្ទះ លួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ៕