រដូវវស្សាឆ្នាំ​២០២១ នឹងចាប់ផ្ដើមនូវសប្ដាហ៍ទី១ នៃខែឧសភា ដែលលឿងជាងឆ្នាំមុនបន្តិច។ សម្រាប់ដើមរដូវវស្សានិងពាក់កណ្ដាលរដូវវស្សា(ខែឧសភា មិថុនា កក្កដា សីហា) របាយទឹកភ្លៀង នឹងពីមធ្យមទៅច្រើន។ នេះបើយោងតាមសេចក្ដីជូនដំណឹងស្ដីពី ការព្យាករណ៍ធាតុអាកាសលើកទី១ សម្រាប់រដូវប្រាំងនិងដើមរដូវវស្សាឆ្នាំ២០២១ របស់ក្រសួងធនធានទឹកនិងឧតុនិយម។

ក្រសួងក៏បានបញ្ជាក់ដែរថា សីតុណ្ហភាពក្នុងខែក្ដៅ មេសា ឧសភា នឹងស្ថិតក្នុងរង្វង់ទាបជាង ៣៩អង្សា។ រីឯ បរិមាណទឹកភ្លៀង  អាចនឹងមានបរិមាណខ្ពស់ជាង មធ្យមភាគច្រើនឆ្នាំ។ ខែមីនា និងមេសា នឹងមានភ្លៀងកក់ខែច្រើនដែលអាចនឹងមានបាតុភូត ផ្គរ រន្ធះ និងខ្យល់កន្រ្តាក់ផងដែរ៕