សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ថានភាពអាកាសធាតុ នារដូវរំហើយខាងមុខ ថានឹងចុះត្រជាក់ជាងបណ្ដាឆ្នាំកន្លងទៅ។

ការចុះត្រជាក់នេះ ត្រូវបានក្រសួងលើកឡើងថា ដោយសារឥទ្ធពលនៃបាតុភូត ឡានីណា បានធ្វើឲ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះមកក្រោមខ្លាំង និងគ្របដណ្ដប់មកលើកម្ពុជា។ 

អាកាសធាតុអាចចុះដល់ ១៦អង្សារ ទៅ ១៩អង្សារ នៅតាមតំបន់មួយចំនួនដែលជាប់នឹងតំបន់ជួរភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន នៅសប្ដាហ៍ទី៤នៃខែធ្នូ ឆ្នាំ២០២០ ដល់បំណាច់ខែមករា ឆ្នាំ២០២១ផងដែរ៕