រាជធានីភ្នំពេញ៖ ចំនួនអ្នកឆ្លងជម្ងឺកូវីដ១៩នៅកម្ពុជា មានការកើនឡើង ២នាក់បន្ថែមទៀត ជាអ្នកដែលមានទំនាក់ទំនងផ្ទាល់ជាមួយ អ្នកផ្ទុកជម្ងឺនេះ។

ស្ដ្រីនិងបុរសជាប្ដីប្រព័ន្ធនឹងគ្នាក្នុងរាជធានីភ្នំពេញ បានឆ្លងជម្ងឺកូវីដ១៩នេះ តាមរយៈការធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំនួញជនជាតិចិន(មានផ្ទុកវីរុសកូវីដ១៩)ដែលត្រូវជាប្ដីស្រ្ដីជនជាតិវៀតណាម(កំពុងព្យាបាលកូវីដ១៩ ក្នុងរាជធានីភ្នំពេញ)។ នេះបើសេចក្ដីជូនព័ត៌មានពីក្រសួងសុខាភិបាលនាព្រឹកថ្ងៃ ៨ មេសា ២០២០។

នេះជាករណីថ្មីពីរទៀតដែលធ្វើឲ្យចំនួនអ្នកជម្ងឺដែលឆ្លងកូវីដ១៩នៅកម្ពុជាកើនដល់ ១១៧នាក់ ខណៈម្សិលមិញផងដែរក៏មានអ្នកជាសះស្បើយ ៥នាក់បន្ថែមទៀត៕