ក្រោយពីការប្រកួតជជែកដេញដោល ដែលបានធ្វើឡើងរយៈពេល២ថ្ងៃកន្លងមក ក្នុងកម្មវិធី ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២០ របស់ក្រសួងអប់រំ យុវជននិងកីឡា កាលពីថ្ងៃ ២៦ កក្កដា ២០២០ នេះ បានប្រកាសលទ្ធផលដូចខាងក្រោម៖

លើប្រធានបទទី១៖ ការអប់រំលើបុរសពាក់ព័ន្ធនឹងសមភាពយេនឌ័រ គឺជាកត្តាចម្បង នាំឲ្យមានការលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ។

លើប្រធានបទនេះ ជាការប្រកួតរវាង សិស្សវិទ្យាល័យអារីហ្សូន (ក្រុមស្រប) និងសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ (ក្រុមបដិសេធ) ហើយជាលទ្ធផលបង្ហាញថា សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ (ក្រុមបដិសេធ) ជាអ្នកឈ្នះ ។

សិស្សវិទ្យាល័យអារីហ្សូន (ឆ្វេង) និងសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ (ស្ដាំ)