ភាគច្រើននៃមហាសេដ្ឋី ដែលមានដល់ ៥៤៨នាក់ កាន់សញ្ញាប័ត្រតែមួយមុខប៉ុណ្ណោះ។

មហាសេដ្ឋីលំដាប់ពិភពលោកជាច្រើន បានបោះបង់ការសិក្សានៅមហាវិទ្យាល័យដែលបានក្លាយជាស្ថាបនិកអាជីវកម្ម ដែលទទួលបានជោគជ័យគួរឱ្យចាប់អារម្មណ៍ មានដូចជា លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook, លោក Bill Gates ស្ថាបនិក ក្រុមហ៊ុន Microsoft ជាដើម ។

ប៉ុន្តែការពិតគឺថា សម្រាប់ស្ថាបនិកទាំងអស់ ដែលបានចាប់ផ្តើមអាជីវកម្មពីក្នុងបន្ទប់ស្នាក់នៅរបស់ពួកគេ មានភាគច្រើនបានរៀនចប់សញ្ញាប័ត្រ ហើយបានធ្វើការពីតួនាទីតូចៗអស់រយៈពេលជាច្រើនឆ្នាំមុនពេលរកឃើញភាពជោគជ័យ ក្នុងភាពជាសហគ្រិន។

ភាគច្រើននៃមហាសេដ្ឋីពិភពលោក មានចំនួនដល់ ៥៤៨នាក់ កាន់សញ្ញាប័ត្រតែមួយមុខប៉ុណ្ណោះ។ ចំណែកឯអ្នកមានសញ្ញាប័ត្រ២ មានចំនួន ២២៧នាក់ សញ្ញាប័ត្រ៣ មាន៣៥នាក់ ។នេះបើតាមការស្រាវជ្រាវពី Debut Careers។

មហាសេដ្ឋី ៥២៦នាក់ បានរៀនចប់ត្រឹម បរិញ្ញាបត្រ ផ្នែកសិល្បៈនិងវិទ្យាសាស្ត្រ ហើយជិត១៥០ នាក់បានទទួល សញ្ញាប័ត្រអនុបណ្ឌិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ ឯអ្នករៀនដល់ចប់បណ្ឌិតអាចក្លាយជាសេដ្ឋីមានតែ ៣៨នាក់ប៉ុណ្ណោះ និងមហាសេដ្ឋីរៀនដល់ Ph.D មាន១៦នាក់ ។

ដោយយោងតាមការស្រាវជ្រាវនេះផងដែរ បង្ហាញថា មហាសេដ្ឋីចំនួន ៥១នាក់ បានទទួលសញ្ញាប័ត្រ ពីសាកលវិទ្យាល័យហាវ៉ាដ។ ដោយឡែក មានមហាសេដ្ឋីចំនួន ៦២នាក់ ដែលបានបោះបង់ចោលមហាវិទ្យាល័យ ដើម្បីចាប់ផ្តើមអាជីវកម្មរបស់ខ្លួន៕