រាជធានីភ្នំពេញ៖ កម្ពុជា បន្តរកឃើញវីរុសបំប្លែងថ្មី ប្រភេទ Delta ចំនួន ១៦៤ករណីបន្ថែមទៀតក្នុង២ថ្ងៃចុងក្រោយនៅទូទាំងប្រទេស។ ចំនួននេះបានកើនឡើងខ្ពស់ សម្រាប់រាជធានីភ្នំពេញ ដែលមានរហូតដល់ទៅ ៨៦ករណីថ្មី។

សម្រាប់ខេត្តដែលមានការកត់ត្រាវីរុសបំប្លែងថ្មី Delta នេះ គឺមាននៅខេត្តបន្ទាយមានជ័យ ដែលតួលេខអ្នកផ្ទុកថ្មីទៀតរហូតដល់  ៦៣ករណី។

សូមជម្រាបជូនដែរថា ការឆ្លងវីរុសបំប្លែងថ្មីនេះ គិតចាប់ពីថ្ងៃ ៣១មីនា ដល់ ៣០សីហា មានចំនួនសរុប១៩១៦ករណី និងបានឆ្លងដល់ ២៣រាជធានី ខេត្ត៕