ផលិតផល ​ផ្លែ​ក្រូច​វល្លិ (ផាសិន) នៅកម្ពុជា មិនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានគ្រប់តម្រូវការ

មណ្ឌលគីរី៖ ដោយសារតម្រូវការទីផ្សារក្នុងស្រុកច្រើន ធ្វើឲ្យកម្ពុជា ត្រូវនាំផ្លែ ផាសិនពីវៀតណាម បន្ថែមចំនួន ៥តោន ជាប្រចាំថ្ងៃ ។

“កម្ពុជា​បាន​នាំចូល​ផ្លែ​ក្រូច​វល្លិ (ផាសិន) ពី​ប្រទេស​វៀតណាម យក​មក​លក់​ក្នុងប្រទេស ​មួយ​ថ្ងៃៗ ចំនួន ៥តោន ខណៈ​តម្រូវ​ការ​នៅ​ទូទាំង​ប្រទេស​ មាន​ចំនួន ១០​តោន​”  នេះជាការលើកឡើង របស់លោក យ៉ង សាំងកុមារ ប្រធាន សមាគម មជ្ឈមណ្ឌលសិក្សា នឹងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងឳកាសដែលលោក បានចុះទស្សនា ចម្ការផ្លែ ផាសិនរបស់ជនជាតិដើមភាគតិច ដែលស្ថិតនៅ ក្នុងស្រុក​ដាក់ដាំ ខេត្ត​មណ្ឌលគិរី  កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមក។

ដោយមើលឃើញបញ្ហានេះ អ្នកជំនាញ អង្គការ CEDAC បានខិតខំជម្រុញដល់ប្រជាកសិករ នៅតាមបណ្ដាខេត្ត មណ្ឌលគិរី កោះកុង កំពង់ស្ពឺ បាត់ដំបង កំពតជាដើម ឲ្យបង្កើនការដាំដុះផ្លែក្រូចវល្លិនេះ ឲ្យបានច្រើនដើម្បី ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឲ្យបានគ្រប់គ្រាន់ រួមចំនែកកាត់បន្ថយការនាំចូល៕