សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ៖ យប់ទី ១១ ខែ តុលានេះ ព្យុះទី១៥ ឈ្មោះ លីនហ្វា កំពុងមានឥទ្ធិពលនៅតំបន់ ប៉ាក់សេប្រទេសឡាវ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន គួបផ្សំនឹងស្ថានភាពនៃទឹកទន្លេភាគឦសាន ដែលទទួលរងឥទ្ធិពលប្រព័ន្ធសំពាធទាបផងនោះ នឹងធ្វើឲ្យ ទឹកទន្លេសេកុង សេសាន ស្រែពក ហក់ឡើងដែលអាចក្លាយជាជំនន់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម យប់ទី ១១ ខែតុលា ឆ្នាំ ២០២០ នេះ។

ដោយឡែកសម្រាប់ស្ថានភាពនៅទន្លេមេគង្គ​ នៅស្ទឹងត្រឹង ក្រចេះ កំពង់ចាម នឹងហក់ឡើងបន្តិច ដែលការហក់ឡើងនះ នៅទាបជាកម្ពស់ឲ្យមានការប្រុងប្រយ័ត្ននៅឡើយ។

ក្រសួងធនធានទឹក និងឧតុនិយម សូមក្រសួង ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ទន្លេ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់៕