កម្ពុជា​៖ ម៉ាស​ក្រមា​ខ្មែរទទួលការ​គាំទ្រ​ច្រើន ពីប្រជាពលរដ្ឋ ​អំឡុងពេលកម្ពុជារងផលប៉ះពាល់ដោយជំងឺ​កូ​វីដ -១៩ ​ខណៈពេលដែលសម្តេច​តេ​ជោ ​ហ៊ុន សែន បានជំរុញឲ្យបន្តផលិត​កាន់តែច្រើន​។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះទៅខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០ សម្តេចតេជោបានប្រើប្រាស់ ម៉ាសក្រមាខ្មែរ ព្រមទាំងបានកោតសរសើរ និងជំរុញលើកទឹកចិត្តឱ្យមានការបង្កើន ការផលិត ឱ្យបានកាន់តែច្រើនដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ផងដែរ ។

បច្ចុប្បន្នភាពនេះ ជុំវិញវិបត្តិជំងឺកូវីដ- ១៩ សម្តេចតេជោនៅតែ បន្តអំពាវនាវ ឱ្យប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្នជានិច្ច ដោយមានការពាក់ម៉ាស និង មានការរក្សាគម្លាត បុគ្គល និង អនុវត្តវិធានការអនាម័យ ឱ្យបានជាប់លាប់ជានិច្ច ៕ TVK