បរទេស៖ អ្នកបើកបរត្រូវយកម៉ាសពាក់លើមុខរួចថត Selfie រាល់ថ្ងៃដើម្បីផ្ទៀងផ្ទាត់ទៅនឹងម៉ាស៊ីនស្គែនមុនពេលចាប់ផ្តើមធ្វើដំណើរ ដោយស្របទៅតាមគោលការណ៍របស់ក្រុមហ៊ុនUber « មិនមានម៉ាសពាក់មុខមិនអនុញ្ញាតឲ្យបើកបរ »។
បន្ទាប់ពីក្រុមហ៊ុន Uber បានចេញគោលការណ៍នេះនៅថ្ងៃទី ១៨ឧសភា ជាលើកដំបូង និងបានពង្រីកដោយគ្មានកំណត់ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត ដែលកំពុងបន្តដែលតម្រូវឱ្យទាំងអ្នកបើកបរនិងអ្នកជិះត្រូវពាក់ម៉ាសមុខគ្រប់ពេលទាំងអស់នៅពេលកំពុងធ្វើដំណើរ។
អ្នកបើកបរត្រូវអនុវត្តតាមវិធានការនេះ ហើយប្រសិនបើម៉ាស៊ីនស្កេន មិនបានរកឃើញថាអ្នកបើកបរកំពុងពាក់ម៉ាសលើមុខទេអ្នកបើកបរទាំងនោះនឹងរារាំងមិនអាចប្រើកម្មវិធីដើម្បីរើសអ្នកដំណើរបានទេ។ ម៉ាស៊ីនស្គេននេះត្រូវបានប្រើនៅសហរដ្ឋអាមេរិក និងកាណាដានៅចុងខែកញ្ញា និងនៅតំបន់ផ្សេងៗទៀត ដោយចាប់យកម៉ាសនិងមុខដូចជាមាត់និងច្រមុះ។
ជាពិសេស អ្នកបើកបរ និងអ្នកជិះ អាចធ្វើដំណើរដោយឥតគិតថ្លៃ ប្រសិនបើពួកគេរាយការណ៍ថាភាគីំណាម្នាក់ធ្វើដំណើរដោយមិនពាក់ម៉ាស។
ម្ចាស់ក្រុមហ៊ុនUber លោក Dara Khosrowshahi បាននិយាយថាការផ្លាស់ប្តូរនេះគឺដើម្បីជួយការពារអ្នកបើកបរនិងអ្នករួមដំណើរ ដោយលោកបានមានប្រសាសន៍ថា៖ « យើងទាំងអស់គ្នាធ្វើដំណើររួមគ្នា »។
ក្រុមហ៊ុនUber សង្ឃឹមថាគោលនយោបាយការណ៍នេះនឹងអាចជាការរំលឹកដ៏មានសារប្រយោជន៍សម្រាប់អតិថិជនដែលត្រលប់មករកសេវាកម្មវិញ។
បកប្រែ៖ BBC