រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនចំនួន ០៣ មានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកកើតជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីជូនព័ត៌មាន ដែលបានចេញផ្សាយនាយប់ទី ០៤ ឧសភានេះ ។ នេះបន្ទាប់ពីការប្រកាសបើកឲ្យមន្ទីរពេទ្យឯកជន ដាក់ពាក្យស្នើសុំព្យាបាលអ្នកជំងឺកូវីដ១៩ កាលពីថ្ងៃទី ២៥មេសា ។
មន្ទីរពេទ្យឯកជនចំនួន០៣ ដែលទទួលបានសិទ្ធិព្យាបាលអ្នកជំងឺកូវីដ១៩ មានឈ្មោះដូចជា៖ ១. មន្ទីរពេទ្យ សង់ត្រាល់, ២. មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និង៣. មន្ទីរពហុព្យាបាលវិសាលសុខ។ ទាំងនេះជាមន្ទីរពេទ្យឯកជនដែលល្បីឈ្មោះបោះសំលេង ក្នុងរាជធានីភ្នំពេញ លើស្ដង់ដារនិងគុណភាពល្អនៃព្យាបាលជំងឺកន្លងមក ជាពិសេសគ្រូពេទ្យដែលមានឯកទេសច្បាស់លាស់៕