អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ នៅក្នុងគ្រោះមហន្តរាយ រលកយក្សស៊ូណាមិ កាលពីចុងសប្ដាហ៍កន្លងទៅ បានកើនដល់៣៧៣នាក់។

រលកយក្ស​ស៊ូណាមិ បានវាយ​លុក​​​​នៅ​តាម​តំបន់ឆ្នេរ នៃ​ច្រក​សមុទ្រ​ Sunda កាលពីថ្ងៃអាទិត្យ ហើយគេរាយការណ៍ថា កើតឡើង​មកពីបាតុភូត​បំណាក់​ដី​នៅ​បាតសមុទ្រ បន្ទាប់​ពី​ភ្នំ​ភ្លើង AnakKrakatoa បានផ្ទុះឡើង។

អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះបានឱ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងគ្រោះមហន្តរាយ រលកយក្សស៊ូណាមិកាលពីចុងសប្ដាហ៍កន្លងទៅ បានកើនដល់៣៧៣នាក់ហើយ ខណៈមនុស្ស១២៨នាក់ បាត់ខ្លួន និងជាង១,៤៥៩នាក់ផ្សេងទៀត រងរបួស។

អាជ្ញាធរឥណ្ឌូណេស៊ី ក៏បានព្រមានផងដែរ ដល់ប្រជាជនរស់នៅតាមតំបន់ឆ្នេរស្ថិតក្បែរភ្នំភ្លើង Anak Krakatau ត្រូវនៅឱ្យឆ្ងាយពីភ្នំភ្លើងមួយនេះខណៈមានការព្រួយបារម្ភថា រលកយក្សស៊ូណាមិ អាចនឹងកើតឡើងជាថ្មី។

តំបន់ដែលរងការវាយលុកពីស៊ូណាមិ ត្រូវគេរាយការណ៍ថា រួមមានតំបន់ Pandeglang,Lampung ខាងត្បូង និង Serang៕