ភ្នំពេញ៖ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ មានដំណឹងដ៏រីករាយ និងសូមអបអរសាទរដល់បងប្អូន ថ្ងៃនេះអ្នកជំងឺចំនួន ៥០៥នាក់ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
សម្រាប់ខេត្តបន្ទាយមានជ័យ ក៏បានប្រកាសកាលពីរសៀលថ្ងៃនេះផងដែរថា មានអ្នកជាសះស្បើយ ៩៣នាក់បន្ថែមទៀត៕