រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ លេខ នស/រកត/០៦២២/៦៦២ ដោយបានត្រាស់បង្គាប់តែងតាំងមុខតំណែងមន្ដ្រីរាជការ៣រូប ជាអគ្គនាយក នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ រួមមាន៖
១៖ ឯកឧត្តម តូច ចាន់នី ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សេវាសង្គមកិច្ច
២៖ ឯកឧត្តម សន សុផល ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ស្ដារសម្បទា
៣៖ ឯកឧត្តម យៀប ម៉ាលីណូ ជាអគ្គនាក នៃអគ្គនាយកដ្ឋាន គោលនយោបាយសង្គមកិច្ច៕
