ចក្រភពអង់គ្លេស៖ ព្រះមហាក្សត្រីអេលីហ្សាបេត Elizabeth II បានយាងសោយព្រះពិរាល័យ ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា ក្រោយសោយរាជ្យយូរជាងគេបំផុតនៅអង់គ្លេស និងជានិមិត្តរូបតំណាងស្ថិរភាព។
ទ្រង់បានសោយព្រះពិរាល័យក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា កាលពីថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២២ នៅព្រះរាជ្យដំណាក់ Balmoral Castle ក្នុងទីក្រុងស្កត់ឡែន ក្រោយសាយរាជ្យបានរយៈពេល៧០ឆ្នាំ ។
ព្រះមហាក្សត្រី Elizabeth II ទ្រង់ប្រសូត្រនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ និងបានឡើងសោយរាជ្យក្រោយការយាងចូលទីវង្គត់របស់ព្រះរាជបិតាទ្រង់ ព្រះមហាក្សត្រ King George VI កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៥២៕

ព្រះអង្គម្ចាស់ ឆាល ទី៣ Charles III ដែលជាព្រះរាជបុត្រច្បង នឹងឡើងសោយរាជ្យបន្តជាព្រះមហាក្សត្រចក្រភពអង់គ្លេស បន្ទាប់ពីព្រះមាតា គឺព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែត ទី២ (Elizabeth II) ។
ព្រះអង្គម្ចាស់ ឆាល ទី៣ មានព្រះជន្ម៧៣ព្រះវស្សា នឹងក្លាយជាព្រះមហាក្សត្រដែលមានវ័យចំណាស់ជាងគេ ដែលនឹងបានឡើងគ្រងរាជ្យ ក្នុងប្រវត្តិសាស្ត្រអង់គ្លេសក្នុងរយៈពេលជាង ១០០០ឆ្នាំមកនេះ។ ព្រះអង្គម្ចាស់ ឆាល (Charles) ត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសជាព្រះមហាក្សត្រជាផ្លូវការនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយមានគោរមងារថា ព្រះមហាក្សត្រ ឆាលទី៣៕
