ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មានមហាកិត្តិយសដ៏ធំធេង បានទទួលព្រះរាជអំណាយដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចែកជូនមន្រ្តីអង្គភាពសុីម៉ាក់​ (CMAC) សរុបចំនួន១.៧៧៣នាក់។

អំណាយដ៏ថ្លៃថ្លា ​ត្រូវបានប្រគល់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមទទួលដោយ ឯកឧត្តម ហេង រតនា និងមន្រ្តីប្រតិបត្តិករ ​CMAC ដែលជាតំណាងតាមខេត្តមកទទួលអំណោយនេះ​ (ស្របតាមគោលការណ៍នៃសម័យកូវីដ១៩)៕