សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដសរុប ៣៣១ នាក់ អ្នកជាសះស្បើយមានចំនួន ៣០៤ នាក់ ដោយឡែកករណីអ្នកឆ្លងក្នុងសហគមន៍ កើនឡើង២នាក់ទៀត ដែលធ្វើឲ្យអ្នកឆ្លងសរុបមាន១៩ នាក់។

វិជ្ជមានកូវី១៩ថ្មីចំនួន២នាក់នេះ ត្រូវបានរកឃើញលើជនជាតិខ្មែរម្នាក់ដែលបានបំពេញការងារនៅ ធនាគារចិន (ក្រោមអគារកាណាឌីយ៉ា) ក្រសួងក៏ បានសម្រេចផ្អាកដំណើរអគារកាណាឌីយ៉ាភ្លាមៗ ផ្លូវព្រះមុនីវង្ស បានឆ្លងវីរុសកូវីដ-១៩ ភ្លាមៗ។

និងមានស្រ្ដីខ្មែរម្នាក់ទៀត (ប្អូនស្រីបង្កើត ស្រ្ដីដែលវិជ្ជមានកូវីដ១៩ ខាងលើ) ជាបុគ្គលិកក្រុមហ៊ុនកាថេធូណៃធីត សម្ដេចបា៉ន ក៏វិជ្ជមានកូវីដផងដែរ។ ក្រសួងបានប្រកាសផ្អាកដំណើរការសាខានេះជាបណ្ដោះអាសន្នចំនួន២សប្ដាហ៍ ដើម្បីធ្វើតេស្ដបុគ្គលិក ដែលពាក់ព័ន្ធ និងបុគ្គលិកត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ។ 

សូមជម្រាបដែរថា ករណីឆ្លងក្នុងសហគមន៍ជាលើកដំបូង ត្រូវបានសន្មត់ក្នុងថ្ងៃ ២៨ខែវិច្ឆិកា២០២០ ដោយមកដល់ថ្ងៃនេះ នៅពុំទាន់ដឹងពីប្រភពចម្លងច្បាស់លាស់នៅឡើយនោះទេ មកលើគ្រួសារលោក អគ្គនាយកពន្ធនាគារ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តីបញ្ចេញនូវថវិកាមួយចំនួន ដើម្បីផ្ដល់ឲ្យប្រជាពលរដ្ឋក្រីក្រដែលខ្លួនលទ្ធភាពក្នុងការធ្វើចត្តាឡីស័ក១៥ថ្ងៃ ក្នុងមួយគ្រួសារទទួលបាន ៣០ ០០០០រៀល ដោយថវិកានេះសរុបមានជាង ១០០០​លានរៀល ជូនទៅរាជធានីខេត្តនៅទូទាំងប្រទេស។

ក្រៅពីនេះរាជរដ្ឋាភិបាលកម្ពុជា បានចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលនេះ ដោយបានហាមប្រាមការជួបជុំដែលមានមនុស្សច្រើន បិទនូវកន្លែងកម្សាន្ត រោងភាពយន្ត សាលារៀនដាក់ឲ្យសិក្សាតាមប្រពន្ធអនឡាញ និងបានអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធបន្តមកធ្វើតេស្ដ និងអំពាវនាវ សូមធ្វើចត្តាឡីស័ក១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ ចំពោះអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍នេះ៕