សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចុះផ្សាយពីការធ្វើតេស្ដលើវត្ថុសំណាកដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ បានចំនួនវត្ថុសំណាក៧១៣១ គិតពីថ្ងៃ២៩វិច្ឆិកា មកដល់ថ្ងៃទី១ធ្នូ។ ជាលទ្ធផល ព្រឹត្តិការណ៍សហគមន៍ មានអ្នកឆ្លងត្រឹម១៧នាក់ ពុំមានអ្នកឆ្លងជម្ងឺកូវីដ១៩ ថ្មីនោះទេ។ វត្ថុសំណាកដែលនៅសល់ ១០៨១នាក់ នឹងបន្តធ្វើតេស្ដនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

គិតត្រឹមព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដសរុប ៣២៩ នាក់ អ្នកជាសះស្បើយមានចំនួន ៣០៤ នាក់ ដោយឡែកករណីអ្នកឆ្លងក្នុងសហគមន៍មាន១៧ នាក់ (តួលេខនៅដដែល)។

សូមជម្រាបដែរថា ករណីឆ្លងក្នុងសហគមន៍ជាលើកដំបូង ត្រូវបានសន្មត់ក្នុងថ្ងៃ ២៨ខែវិច្ឆិកា២០២០ ដោយមកដល់ថ្ងៃនេះ នៅពុំទាន់ដឹងពីប្រភពចម្លងច្បាស់លាស់នៅឡើយនោះទេ មកលើគ្រួសារលោក អគ្គនាយកពន្ធនាគារ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តីបញ្ចេញនូវថវិកាមួយចំនួន ដើម្បីផ្ដល់ឲ្យប្រជាពលរដ្ឋក្រីក្រដែលខ្លួនលទ្ធភាពក្នុងការធ្វើចត្តាឡីស័ក១៥ថ្ងៃ ក្នុងមួយគ្រួសារទទួលបាន ៣០ ០០០០រៀល ដោយថវិកានេះសរុបមានជាង ១០០០​លានរៀល ជូនទៅរាជធានីខេត្តនៅទូទាំងប្រទេស។

ក្រៅពីនេះរាជរដ្ឋាភិបាលកម្ពុជា បានចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលនេះ ដោយបានហាមប្រាមការជួបជុំដែលមានមនុស្សច្រើន បិទនូវកន្លែងកម្សាន្ត រោងភាពយន្ត សាលារៀនដាក់ឲ្យសិក្សាតាមប្រពន្ធអនឡាញ និងបានអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធបន្តមកធ្វើតេស្ដ៕