ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នឹងប្រារព្វពិធីបុណ្យអ៉ំទូក និងបណ្ដែតប្រទីប ដែលនឹងធ្វើនៅថ្ងៃចេញព្រះវស្សា នាថ្ងៃអាទិត្យ-ចន្ទ ១៤-១៥កើត ខែអស្សុជ ដែលត្រូវនឹងថ្ងៃទី ៩-១០តុលា នៅតាមបណ្ដោយស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីស្ពានសម្ដេចក្រឡាហោម ស ខេង រហូតដល់ស្ពានថ្មថ្មី។