(ភ្នំពេញ)៖  សម្ដេចតេជោនាយករដ្ឋមន្រ្តីបានសម្រេចជា វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជាហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅ ប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញគឺមិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ទេ។ នេះបើតាមការផ្សាយតាមសង្គមFacebook ផ្លូវការរបស់សម្ដេចតេជោ នៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២០នេះ។

សម្ដេចបានបញ្ជាក់ផងដែរថាវិធានការថ្មីនេះ នឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។

ទោះជាយ៉ាងណាក៏ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ពលរដ្ឋកម្ពុជា ពេលវិលត្រឡប់មកដល់ប្រទេសវិញគឺតម្រូវឲ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាកហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលសំណាកថា តើមានរោគឆ្លងឬអត់រោគឆ្លង ទើបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ៕

រូបភាពពីទំព័រFacebook សម្ដេចតេជោ