ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ដោយអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។

ការបើកដំណើរការឡើងវិញនេះ សាលារាជធានី តម្រូវឲ្យមានការរៀបចំជាវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍ ការរក្សាគំលាត ការពាក់ម៉ាស់ និងការស្កេន QR កូដជាដើម។

សូមជម្រាបជូនដែរថា កាលពីថ្ងៃទី ១១មិថុនាកន្លងទៅ រដ្ឋបាលរាជធានី ក៏បានណែនាំពីការឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះកម្មការ រោចក្រ សហគ្រាស និងការជួបជុំផងដែរ៕