កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីជូនប្រកាស ពីការរកឃើញវិជ្ជមានកូវីដថ្មី ចំនួន ១៦១នាក់ (ស្រ្ដី ១០០នាក់) នាល្ងាចថ្ងៃ១៤មិថុនា និងមានអ្នកជាសះស្បើយ ១៨នាក់ផងដែរ។ នេះជាតួលេខឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ ដែលមិនធ្លាប់មាននោះទេនៅក្នុងខេត្តមួយនេះ ចាប់តាំងពីមានការឆ្លងកូវីដក្នុងប្រទេសកម្ពុជាជាង។
ទិន្នន័យបានបង្ហាញតាមរយៈ Rapid Test ដោយត្រូវបានគេដឹងថា មានការឆ្លងរាលដាលខ្លាំងដល់កម្មកររោងចក្រ យ៉ាសាគិតខ្សែភ្លើង និងឃេភិនីន កាត់ដេរ ដែលស្ថិតក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សូមជម្រាបជូនដែរថា កម្មករទាំងអស់ មានភាពស្ងប់ស្ងាត់ល្អណាស់ ដើម្បីរងចាំការធ្វើតេស្ដពីក្រុមគ្រូពេទ្យ៕