សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​គឺ​មាន​សម្រាប់​មនុស្ស​គ្រប់​ៗ​គ្នា ហើយ​រឿង​រ៉ាវ​ដែល​យើង​ជួប​ក៏​​ផ្សេង​ៗ​គ្នា​។ ប៉ុន្តែ​អ្នក​ចង់​ឱ្យ​ថ្ងៃ​ចន្ទ​របស់​អ្នក​នឹង​​បាន​ជា​ដូច​ម្តេច​ទៅ​? ហើយ​ថ្ងៃ​ចន្ទ​របស់​ខ្ញុំ​ខ្ញុំ​នឹង​ធ្វើ​វា​ដូច​ម្តេច​? អីចឹង​យើង​ក៏​មាន​ជា​គំនិត​ជា​សម្រង់​សម្តី​ខ្លះ​ៗដែល​​ប្រជា​ជន​អ្នក​រស់​នៅ​អង់គ្លេស​បាន​លើក​ឡើង​។ តោះទៅ​មើល​ទាំង​អស់​គ្នា​!​

១. “ហេ!ខ្ញុំ​ដឹង​ថា​វា​ជា​ថ្ងៃ​ចន្ទ។ប៉ុន្តែ​វា​​ក៏​ជា​ថ្ងៃ​ថ្មីនិង​ដើម​សប្តាហ៍​ថ្មីដែល​ថ្ងៃ​នេះ​បង្កប់​នូវ​ឱកាស​ថ្មី​សម្រាប់​អ្វី​ដែល​ពិសេស​​នឹង​កើត​មាន​" -Michael Ely-

២. “ព្រឹក​ថ្ងៃ​ចន្ទប្រាកដ​ណាស់​អ្នក​នឹង​​ល្អ​ប្រសើរ​" -Lindsey Buckingham-

៣. “ថ្ងៃ​ចន្ទគឺ​​ជា​ថ្ងៃ​ផ្តើម​​នូវ​​ការងារ​ប្រចាំ​សប្តាហ៍​ផ្តល់​ពេល​៥២​ដង​ក្នុង​មួយ​ឆ្នាំ​!” -David Dweck-

៤. “ព្រឹក​ថ្ងៃ​ចន្ទ​​​​​ក្នុង​គំនិត​របស់​អ្នកនឹង​​ដៅ​ចេញ​នូវ​​ភាព​សំខាន់​​ណា​មួយ​ទាំង​មូល​ពេញ​មួយ​សប្តាហ៍។ មើល​ខ្លួន​ឯង​ កាន់​តែ​រឹង​មាំ​ជាង​មុនបាន​ល្អ​ប្រសើរ​ជាង​មុនសប្បាយ​​ចិត្ត​ជាង​មុននិង​សុខភាព​ល្អ​ប្រសើរ​ជាង​មុន​" -Germany Kent-

Image

៥. “ពេល​អ្នក​​ផ្តើម​​ធ្វើ​អ្វី​មួយ​ដែល​អ្នក​ពិត​ជា​ស្រលាញ់​គឺ​វា​មិន​ជា​បញ្ហា​ថា​ជា​ថ្ងៃ​ចន្ទ​ឬ​ថ្ងៃ​សុក្រ​នោះ​ទេ គឺ​អ្នក​​នឹង​រំភើប​រីក​រាយ​​ពេល​ភ្ញាក់​ពី​ព្រឹក​​ដើម្បី​ទៅ​ធ្វើ​រឿង​នោះ​​ជា​មួយ​ក្តី​សង្ឃឹម​ស្រលាញ់​ពេញ​ចិត្ត​របស់​អ្នក​" -EdmondMbiaka-

៦. “ជឿ​ជាក់​លើ​​ថ្ងៃ​ចន្ទឱ្យ​ដូច​អ្នក​ជឿ​ជាក់​ទៅ​លើ​ថ្ងៃ​អាទិត្យ​ដែរ​" -Rita Schiano-

៧. “ថ្ងៃ​ចន្ទ ថ្ងៃ​​ចន្ទ ជា​រឿង​ល្អ​​សម្រាប់​ខ្ញុំព្រឹក​ថ្ងៃ​ចន្ទវា​ជា​ក្តី​សង្ឃឹម​ដែល​​នឹង​កើត​មាន​" -John Phillips-

៨. “នេះ​ជា​ថ្ងៃ​ចន្ទ​របស់​អ្នកជា​អ្នក​រំលឹក​ដល់​អ្នក​ថាអ្នក​នឹង​​អាច​ដោះ​ស្រាយ​អ្វី​ៗ​​ដែល​សប្តាហ៍​នេះ​​កំពុង​ប្រគល់​ជូន​ឱ្យ​អ្នក​" -Unknown-

៩. “តើ​អាច​ទេ? យើង​ត្រូវ​ការ​១​ថ្ងៃ​បន្ថែម​ទៀត​ចន្លោះ​ថ្ងៃ​អាទិត្យ​និង​ថ្ងៃ​ចន្ទ! មិន​​ចាំ​បាច់​ទេ ធ្វើ​វា​ឥលូវ​នេះ​! វិនាទី​នេះ​តែ​ម្តង​" -Unknown-

១០. “វា​ជា​ថ្ងៃ​ចន្ទ។គិត​គំនិត​ថ្មី។អ្វី​ៗ​ទាំង​អស់​ដែល​ជា​ឧបសគ្គ​ដែល​អ្នក​កំពុង​ជួប វា​នឹង​មិន​​នៅ​ជា​អចិន្ត្រៃយ៍​រហូត​នោះ​ទេ​" -Unknown-

ចុះ​ចំណែក​​ប្រិយមិត្ត​វិញ? មាន​ Quote ផ្ទាល់​ខ្លួន​សម្រាប់​ថ្ងៃ​ចន្ទ​នេះ​ទេ? បើ​មាន​កុំ​ភ្លេច​ចែក​រំលែក​​ក្រមា​ប៉ុស្ត៍​ផង​។