សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ៖ នៅក្នុងដំណាក់នៃការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមានសកម្មភាពទិញលក់ជាធម្មតា ប៉ុន្តែមានតែតម្រូវការនៅក្នុងស្រុកប៉ុណ្ណោះ។

លោក  ច្រឹក សុខ នីម ប្រធានសមាគមអ្នកវាយតម្លៃ  និងភ្នាក់ងារអចលនវត្ថុកម្ពុជា   ហៅកាត់ CVEA  បានប្រាប់ឱ្យដឹងថា សកម្មភាពទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ នៅតែមានសកម្មភាពជាប្រក្រតី ដោយសារមានតម្រូវការនៅក្នុងស្រុក។

លោកបន្តថា មិនថា ប្រទេសកម្ពុជា ឬ នៅក្នុងពិភពលោកនោះទេ គឺទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ ១៩ ដែលធ្វើឱ្យវិស័យជាច្រើនក៏ដូចជា វិស័យអចលទ្រព្យទទួលរងនូវផលប៉ះពាល់  ព្រោះសកម្មភាពនៃការទិញពីជននៅក្រៅប្រទេសមិនមាន ។ 

លោកបន្តថា  ប៉ុន្តែសម្រាប់ទីផ្សារមួយនេះ នៅតែស្ថិតនៅក្នុងភាពស្រពិចស្រពិល ព្រោះពិភពលោក មិនទាន់អាចរកឃើញនូវថ្នាំព្យាបាលបាននៅឡើយ បើទោះបីប្រទេសមួយចំនួនប្រកាសពីរកឃើញថ្នាំវ៉ាក់សំាង ដែលការនេះ ទាមទារក្នុងរយៈពេលយូបន្ថែមទៀត ទើបវិស័យមួយនេះ មានស្ថានភាពដូចដើម ។

វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់ផ្ទួន ៗ ចាប់តាំងពីចុងឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ននេះ  ប៉ុន្តែ អ្នកជំនាញនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះទីផ្សារមួយនេះនៅតែមានសមានសកម្មភាពដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងអ្នកអភិវឌ្ឍន៍នៅក្នុងស្រុក៕